ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ត្រៀមរៀបចំសម្រាប់សមាជបក្សដ៏ធំ ស្របពេលមានភាពលំបាកកើនឡើង

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រារព្ធធ្វើសមាជបក្ស នៅក្នុងខែមករាខាងមុខនេះ ជាពេលដែលលោកនឹងព្យាយាម ស្វែងការគាំទ្រពីសាធារណជន និងគូសបង្ហាញនូវគោលដៅសេដ្ឋកិច្ច និងនយោបាយរយៈពេលវែងថ្មី ស្របពេលមានភាពលំបាក ដែលមិនធ្លាប់មានពីមុន។

ដោយមិនបានបញ្ជាក់ប្រាប់ឲ្យពិតប្រាកដ ស្តីពីកាលបរិច្ឆេទ សម្រាប់ការចាប់ផ្តើមប្រារព្ធ ធ្វើសមាជបក្សកាន់អំណាចកូរ៉េខាងជើងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើជាអធិបតី លើកិច្ចប្រជុំការិយាល័យនយោបាយមួយ កាលពីថ្ងៃអង្គារ ដើម្បីត្រៀមសម្រាប់សមាជនោះ។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២០នេះ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងបណ្ដុំវិបត្តិ បង្កឡើងដោយទណ្ឌកម្មអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិ និងការបិទព្រំដែនខ្លួនឯង ក្នុងគោលបំណងទប់ស្កាត់ មិនឲ្យឆ្លងមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top