បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា នាវានិងយន្តហោះចិន បានធ្វើការតាមដាននាវាចម្បាំងអាមេរិកពីរគ្រឿង ក្នុងខណៈពួកវាធ្វើដំណើរ កាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើការថ្កោលទោសការ ធ្វើដំណើរនាវាចម្បាំងអាមេរិកនោះ ថាជាការបង្កហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបាននិយាយដូច្នេះថា “កងទ័ពរំដោះប្រជាជនចិន បានរក្សាការប្រុងប្រយ័ត្ន កម្រិតខ្ពស់គ្រប់ពេលវេលា ឆ្លើយតបចំពោះការគម្រាមកំហែង និងការបង្កហេតុទាំងអស់គ្រប់ពេល និងការពារដាច់ខាត នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី”។
គួរបញ្ជាក់ថា នៅថ្ងៃព្រសហ្បតិ៍នេះ សម្រាប់ជាលើកទីពីរក្នុងខែនេះ នាវាពិឃាតសមត្ថភាពមីស៊ីល USS John S. McCain និង USS Curtis Wilbur បានធ្វើដំណើរតាមប្រក្រតី កាត់តាមច្រកសមុទ្រ នៅចន្លោះប្រទេសចិនភាគខាងកើត និងកោះកាន់លទ្ធិប្រជាធិបតេយ្យ គឺតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង