ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបង្ហាញ គម្រោង សម្រាប់នាវាផ្ទុក យន្តហោះ ធុនតូច

បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញ នូវចំណាប់អារម្មណ៍ ក្នុងការទិញយកនាវាផ្ទុកយន្តហោះធុនតូច និងយន្តហោះដែលហោះឡើង និងចុះចតត្រង់ៗ ស្របពេលដែលប្រទេសនេះ ត្រៀមខ្លួនធ្វើការចំណាយប្រាប់បន្ថែម លើការពារជាតិ នៅឆ្នាំក្រយនេះ។

អគ្គសេនាធិការរបស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្ដាហ៍នេះ បានជួបប្រជុំគ្នាពិភាក្សាអំពីការទិញយកនាវាផ្ទុកយន្តហោះធុនតូចទម្ងន់៣០.០០០តោន ដែលអាចផ្ទុកយន្តហោះបាន២០គ្រឿង និងឧទ្ធម្ភាគចក្រចម្បាំង៣០គ្រឿង ហើយការរចនាផលិត អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍ពីកាសែត Donga Ilbo យោធាកូរ៉េខាងត្បូងពីមុន ធ្លាប់បានដាក់នាវផ្ទុកយន្តហោះធុនតូច ក្នុងផែនការការពារជាតិរយៈពេលវែងរបស់ខ្លួន ហើយកិច្ចប្រជុំនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់ថា គម្រោងនោះត្រូវបានប្តូរទៅក្នុងផែនការរយៈពេលមធ្យមរបស់ទីក្រុងសេអ៊ូលហើយ៕ប្រែសម្រួល៖ប៉ាង កុង

To Top