ព័ត៌មានអន្តរជាតិ

ថៃប្រកាស បិទសាលារៀន និងកីឡាដ្ឋានហើយ ដើម្បីអាចបញ្ចប់ ការរាតត្បាតកូវីដ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា រាជធានីបាងកកបានចេញសេចក្តីប្រកាសបញ្ជាឲ្យមានការ បិទជាបណ្តោះអាសន្នទាំងសាលារៀង កីឡាដ្ឋាននិងសារមន្ទីរហើយ ដោយសង្ឃឹមថានឹង អាចទប់ស្កាត់បញ្ហារីករាលដាលនៃកូវីដ។

យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ថៃទទួលបន្ទុកកិច្ចការងាររដ្ឋបាលលោក Pongsakorn Kwanmuang បានបញ្ជាក់ថាបម្រាមទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍ តទៅដោយក្នុងនោះសាលារៀននឹងចាប់ផ្តើមបិទពីថ្ងៃទី៤ដល់ថ្ងៃទី១៧ខែមករាខណៈដែលទីកន្លែងផ្សេងទៀតដូចរៀប រាប់ខាងលើនឹងបិទរហូតដល់ ពេលការផ្តល់ព័ត៌មានបន្ថែម។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងថ្មីដល់ទៅ២៧៩ករណីដែលសុទ្ធតែជា ករណីផ្ទុះក្នុងសហគមន៍ហើយក្នុងនោះមានចំនួន២នាក់បានបាត់បង់ ជីវិតក្នុងថៃជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top