ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹងកាត់បន្ថយ ដូស នៃវ៉ាក់សាំងកូវីដ -១៩ Moderna ពាក់កណ្ដាល ដើម្បីពន្លឿនការ ចាក់វ៉ាក់សាំង

ញូវយ៉ក ៖ មន្រ្តីសហព័ន្ធបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ ចំនួនពាក់កណ្តាល ដល់ប្រជាជន ដើម្បីបង្កើនល្បឿន ការចាក់វ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរី Channel News Asia។

លោក Moncef Slaoui ប្រធានអង្គការ Operation Warp Speed ដែលជាកម្មវិធី វ៉ាក់សាំង សហព័ន្ធ បានឲ្យដឹង នៅលើទូរទស្សន៍ CBS ‘Face the Nation ថាក្រុមមន្រ្តីកំពុងពិភាក្សាជាមួយ Moderna និងរដ្ឋបាលចំណីអាហារ និងឱសថ FDA អំពីគំនិតនេះ ដោយសារវ៉ាក់សាំង Moderna ត្រូវការចាក់ចំនួនពីរដង ។

លោកបន្ដបញ្ជាក់ថា “ យើងដឹងហើយថា សម្រាប់វ៉ាក់សាំង Moderna ផ្ដល់ការចាក់ថ្នាំចំនួនពាក់កណ្តាល ដល់មនុស្ស ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៥ ឆ្នាំចំនួនពីរដូស ចំនួនពាក់កណ្តាល ដែលមានន័យថា ពិតជាសម្រេចបាននូវគោលបំណង នៃការចាក់វ៉ាក់សាំងទ្វេដង នៃចំនួនមនុស្សដែលយើងមាន”។

លោកបានបន្ថែមថា យើងដឹងថា វាបង្កឱ្យមានការឆ្លើយតបភាពស៊ាំដូចគ្នា ទៅនឹងកម្រិតពេញលេញ ប៉ុន្ដនៅក្នុងនោះដែរខាងក្រុមហ៊ុន Moderna និង FDA មិនអាចទាក់ទងសុំការ អត្ថាធិប្បាយបានភ្លាមៗនោះទេ ៕
ដោយ ឈូក បូរ៉ា

To Top