ព័ត៌មានជាតិ

រដ្ឋមន្រ្តីយុត្តិធម៌ ចូលរួមការពារច្បាប់ ចំនួន៩ នៅស្ថាប័ននីតិបញ្ញត្តិ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ លោ កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមការពារច្បាប់ ចំនួន៩ នៅស្ថាប័ននីតិបញ្ញត្តិ។

សកម្មភាពនេះ ធ្វើឲ្យក្រសួងយុត្តិធម៌ ក្លាយជាស្ថាប័ននាំមុខគេ ក្នុងការធ្វើច្បាប់នៅឆ្នាំ២០២០។

ច្បាប់ទាំង៩នេះ ក៏ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈផងដែរ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងយុត្តិធម៌ ។ នេះបើតាមការលើកឡើង របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ៤ មករា ៕

To Top