ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ៖ ការចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់ មានគោលបំណង អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ

បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ នៅថ្ងៃចន្ទនេះថា ការបន្តចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយរបស់ប្រទេសអ៊ីរ៉ង់ គឺមានគោលដៅធ្វើការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែ និងថា ប្រទេសអ៊ីស្រាអែល នឹងមិនអនុញ្ញាតទីក្រុង តេអេរ៉ង់ផលិតវានោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Benjamin Netanyahu បានថ្លែងប្រាប់ថា ការសម្រេចចិត្តចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ អាចនឹងត្រូវបានបកស្រាយត្រឹមតែថា ជាគោលបំណង ដើម្បីបន្តសម្រេចសេចក្តីប្រាថ្នា អភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរបស់ខ្លួនប៉ុណ្ណោះ ។ ប្រទេសអ៊ីស្រាអែល នឹងមិនអនុញ្ញាត ឲ្យប្រទេសអ៊ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែនោះឡើយ”។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានបន្តចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម២០ភាគរយ នៅទីតាំងនុយក្លេអ៊ែក្រោមដី ហើយនោះគឺជាការបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហា អំណាចពិភពលោក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top