ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់លេខទូរសព្ទ HOTLINE 1275 ជំនួសលេខទូរសព្ទ 085 92 90 90 /015 92 90 90 /067 92 90 90 សម្រាប់ឆ្លើយតបសំណួរ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ចាប់ពេលនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «បងប្អូនប្រជាពលរដ្ឋអាចសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ជុំវិញសេវាសាធារណៈ តាមរយៈលេខទូរសព្ទ HOTLINE 1275 របស់មណ្ឌលប្រឹក្សាយោបល់លើ សេវាសាធារណៈ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ»៕