ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ ៧ មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុ ជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុ ងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធ ផលថ្មីៗ ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហារបស់កម្ពុជា។
តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្ងៃទី៧ មករា ២០២១នេះ ជាថ្ងៃគម្រប់ខួប៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមាន ជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ចាប់ផ្តើមពីថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនយើងបានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារ ជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការររស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុចសូន្យ ធ្វើឲ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ»។
សម្ដេចតេជោ បន្ដថា រយៈពេល ៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការ ការពារ និងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ។សម្ដេចថា នៅលើវិថីដ៏សែនលំបាកនេះ គណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះ ជាតិពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់ កាលអភិវឌ្ឍន៍ក្នុងសន្តិភាព ប្រកបដោយមោទនភាព។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្ម នុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការក សាង និងការពារមាតុភូមិជាទីស្នេហា នៃយើង»។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ អនុវត្តខ្ជាប់ខ្ជួននូវរាល់ វិធានការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំង ជម្នះផលវិបាក ដែលជំងឺនេះបង្កឡើង និងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ ២០២០ កន្លងទៅ សំដៅធ្វើឲ្យមានប្រក្រតីភាពឡើង វិញឆាប់រហ័សនូវដំណើរ រីកចម្រើននៃសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាភាពជាម្ចាស់លើការងារ ជាអាទិភាពចម្បងទាំងពីរ រួមមាន ៖ទី១-ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែល សម្ដេចបានដាក់ចេញ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍ ៕
ដោយ៖ អេង ប៊ូឆេង