ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានយោធា នៅស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្រសួងការពារជាតិរបស់ស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយមកលើតំបន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃពុធ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងបានលាន់ឡើងដែលជាអាវុធប្រឆំាងនឹងទ័ពអាកាសរបស់ស៊ីរី នៅក្រុងដាម៉ាស់ ។

ប្រភពពីយោធាមួយរូប ដែលបានដកស្រង់សម្តីដោយទីភ្នាក់ងារ SANA បាននិយាយថា អ៊ីស្រាអ៊ែល បានអនុវត្តន៍ការវាយប្រហារចេញពីតំបន់គ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅ Golan Heights និងបានដាក់គោលដៅទៅលើទីតាំង យោធាមួយចំនួននៅភាគខាងត្បូងនៃក្រុងដាម៉ាស់ ។

នៅក្នុងសេចក្តីរាយការណ៍បានបន្ថែមថា ទ័ពអាកាសរបស់ស៊ីរី បានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top