បរទេស៖ នៅថ្ងៃពុធនេះឆ្លើយតបទៅនឹង ផែនការជួបជុំផ្នែកយោធារវាងកោះតៃវ៉ា និងអាមេរិក នោះប្រទេសចិនបាន ចេញមកឆ្លើយតបដោយនិយាយថា ខ្លួននឹងធ្វើការឆ្លើយតប ដែលចាំបាច់មួយដើម្បីប្រឆាំងទៅ នឹងព្រឹត្តិការណ៍នេះ។
សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា ប្រទេសចិនមានភាពខឹងសម្បារយ៉ាងខ្លាំង ទៅនឹងអ្វីដែលជាជំហ៊ាន របស់អាមេរិកក្នុងការជួយគាំទ្រដល់
កោះតៃវ៉ាន់ជាពិសេស ក្រោមរដ្ឋបាលរបស់លោក Donald Trump ដែលមានរួមទាំងការលក់អាវុធថ្មីៗ និងក៏ដូចជាដំណើរទស្សនកិច្ចនៃមន្ត្រីយោធា ជាន់ខ្ពស់អាមេរិកទៅដល់ទឹកដី កោះនេះកន្លងមកផង។
គួរឲ្យដឹងថា ក្រសួងការបរទេសអាមេរិក ទើបតែបានប្រកាសថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់ ក្រសួងការពារជាតិអាមេរិក ដែលមានឈ្មោះថាលោក Clarke Cooper នឹងបើកកិច្ចពិភាក្សាគ្នា តាមវិដេអូមួយជាមួយនឹងក្រុមអ្នកនយោបាយតៃវ៉ាន់ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលំអិតបន្ថែមទៀតឡើយ៕
ប្រែសម្រួល៖ ស៊ុន លី