ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ៖ ជនចង្រៃលួចគាស់ យកគម្របលូ អស់១១ នៅវិថីសែនជ័យ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ហើយ មិនត្រឹមតែបំផ្លាញទេ គឺបង្កគ្រោះថ្នាក់ថែមទៀត ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ មករា លោក គួច ចំរើន បានសរសេរថា “ជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ។ មិនត្រឹមតែបំផ្លាញទេ គឺបង្ករគ្រោះថ្នាក់ថែមទៀត ។ ប្រិយមិត្តណាបានឃើញ បានដឹង ជួយប្រាប់ផង” ៕

To Top