ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងមិនចូលរួមនៅក្នុងពិធីស្បថ ចូលកាន់តំណែងរបស់លោក ចូបៃឌិន

CNN៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមការស្បថ ចូលកាន់តំណែងរបស់លោក ចូបៃឌិននោះទេ ដែលការប្រកាសនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីជំនួយការ កំពូលរបស់លោក បានលួងឱ្យលោកចេញវីដេអូសារភាពថា លោកនឹងចាកចេញពីតំណែងឆាប់ៗនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា «ចំពោះអ្នកទាំងអស់ដែលបាន សួរខ្ញុំនឹងមិនទៅពិធីស្បថ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាទេ” ដែលធ្វើឱ្យផ្លូវការនូវអ្វី ដែលមនុស្សជាច្រើនបាន សន្មត់ជាយូរមកហើយថា លោក ត្រាំ នឹងបដិសេធនូវជំហ៊ានប្រពៃណី នៃការបង្ហាញពីការប្រគល់អំណាច ដោយសន្តិវិធីទៅប្រធានាធិបតី ជាប់ឆ្នោតចូបៃដិន។ គាត់នឹងក្លាយជាប្រធានាធិបតី ជិតផុតអាណត្តិដំបូង ដែលនឹងមិនចូលរួមនៅក្នុងពិធីស្បថ ចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី ក្នុងរយៈពេលជាង ១៥០ ឆ្នាំ។

ចេតនាមិនចង់ចូលរួមនេះ បានកើតឡើងនៅពេលដែលលោក ត្រាំ ប្រឈមមុខនឹងការបញ្ចប់ចុងក្រោយ នៅក្នុងតំណែងជាប្រធានាធីបតី។ ជំនួយការកំពូល ៗ របស់លោកបានធ្វើការព្រមានចំ ៗ ដល់លោកកាលពីថ្ងៃព្រហស្បតិ៍ នៅពេលលោកអង្គុយដោយ ទឹកមុខស្រពាប់ស្រពោននៅ West Wing ហើយសម្លឹងមើល នៅពេលដែលសម្ព័ន្ធមិត្ត គណបក្សសាធារណរដ្ឋ មន្ត្រីលេខាធិការខុទ្ទកាល័យ និងអតីតបុគ្គលិកជាន់ខ្ពស់ រិះគន់ ឬបរិហារលោកម្តងមួយៗ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top