នយោបាយ

សម្តេចតេជោ​ ប្រតិកម្មតប ទៅក្រុមប្រឆាំងថា ជាមនុស្សគ្មានគុណធម៌ និងសីលធម៌ ករណីយកម្តាយសម្តេច កំពុងឈឺមកលេងសើច

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មតប ទៅក្រុមប្រឆាំងថា ជាមនុស្សគ្មានគុណធម៌ និងសីលធម៌ ក្នុងករណីយកម្តាយសម្តេច កំពុងមានជំងឺ មកលេងសើច ។ សម្តេចថា ដូច្នេះសម្តេចចាប់ពួកគេ ញាត់គុកសម ហេតុផល ។

អខោនហ្វេសប៊ុកឈ្មោះ Sovannara Som បានខំមិនលើហ្វេសប៊ុក សម្តេចតេជោថា “ព្រោះតែម្តាយធ្វើឲ្យហ៊ុន សែន មិនបានទៅប្រជុំនៅកូរ៉េ? ហ៊ុន សែន ជាអ្នកដឹងគុណ ដល់ថ្នាក់ហ្នឹងផង? ហាហា គួរឲ្យអស់សំណើចទេ”។

តាមរយៈខំមិនតប ទៅបុគ្គលមាន អខោនហ្វេសប៊ុកឈ្មោះ Sovannara Som សម្តេចបានថ្លែងថា សូមជនរួមជាតិមើលចរិត ពួកជ្រុលនិយម ដែលបានលើកឡើងខាងលើចុះ។

សម្តេចតេជោបញ្ជាក់ថា “ពួកអស់លោកមិនអាចដឹកនាំ កុំថាឡើយដឹកនាំប្រទេស សូម្បីតែដឹកនាំកូនបក្សមួយ ឬភូមិមួយក៍មិនបានផង ព្រោះតែអស់លោកគ្មាន គុណធម៌ និងសីលធម៌” ។

សម្តេចតេជោបន្តថា “បើអស់លោកមិនគិត ដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ ប្រជាជនយ៉ាងណាទៅ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់ និងយកចិត្តទុកដាក់ផងនោះ” ។

សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពេលនេះ សម្តេចកំពុងមានទុក្ខ បែរជាពួកលោកចូលមករករឿង ដូចនេះអ្វីដែលសម្តេច បានចាប់ពួកលោកញាត់គុក ពេលដែលប្រព្រឹត្តខុសច្បាប់ គឺសមហេតុផលណាស់ ។

សម្តេចថា ដោយសារតែចរិតទាំងមេ ទាំងកូនបែបនេះហើយ ទើបនាំដល់ការរលាយបក្ស និងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជាតិ និងគិតតែរឿងបំផ្លាញជាតិ៕

To Top