ព័ត៌មានជាតិ

ទូតអាមេរិក ៖ អង្គការសិល្បៈខ្មែរអមតៈ ធ្វើឲ្យសិល្បៈកម្ពុជា បន្តមានភាពរស់រវើក

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy បានកោតសរសើរចំពោះអង្គការសិល្បៈខ្មែរអមតៈដែលបានធ្វើឲ្យវិស័យសិល្បៈរបស់កម្ពុជាមានការបន្តរស់រវើក។

ការសរសើររបស់លោកទូតក្នុងឱកាសអង្គការសិល្បៈខ្មែរអមតៈបានរៀបចំបុណ្យសិល្បៈដើម្បីសន្តិភាពប្រកបដោយជោគជ័យ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការជួយអង្គការដ៏សំខាន់នេះ នៅក្នុងការអភិរក្សប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងបណ្តុះក្រុមអ្នកសិល្បៈដែលប្រកបដោយថាមពល និងគំនិតថ្មីៗ។

រយៈពេល១០ថ្ងៃនៃពិធីបុណ្យនេះ មានភាពអស្ចារ្យណាស់សម្រាប់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលផ្នែកសំខាន់ជាងគេមួយគឺការបញ្ចាំងជាលើកដំបូងនូវពិធីបង្សុកូលដែលជាស្នាដៃផ្នែកសំឡេងតន្រ្តីដ៏ពិរោះប្រកបដោយការបំផុសអារម្មណ៍យ៉ាងជ្រាលជ្រៅ ទាក់ទងនឹងសម័យខ្មែរក្រហម។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ទូតអាមេរិក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រៅពីលើកសរសើរហើយ លោកទូតបញ្ជាក់ថា “យើងមានមោទកភាពក្នុងការឧបត្ថម្ភបុណ្យសិល្បៈដើម្បីសន្តិភាពនេះ” ៕

To Top