ព័ត៌មានអន្តរជាតិ

ពាក្យជូនពរឆ្នាំថ្មី របស់ថ្នាក់ដឹកនាំចិន

AboutXi ទំនៀមទំលាប់បិទ春联/ Chunlian ដែលជាពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន មានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំហើយ។ ជនជាតិចិនបិទ春联/ Chunlian នៅលើទ្វារនៅយប់ដាច់ឆ្នាំ ដើម្បីបួងសួងឱ្យមានអនាគតល្អបវរ ត្រចះត្រចង់ដូចព្រះអាទិត្យ ចាំងរស្មីភ្លឺចិញ្ចាចក្នុងនិទាឃរដូវ។ 春联/ Chunlian តែងប្រើឃ្លាកំណាព្យដើម្បីបង្ហាញនូវការរំពឹងទុក ចំពោះជីវភាពរស់នៅក្នុងឆ្នាំថ្មី ដែលបិទនៅសងខាងទ្វារ ខណៈក្រដាសដែលបិទលើធ្នឹមទ្វារ គឺជាពាក្យស្នូលនៃសេចក្តីប្រាថ្នា។

ខ្លឹមសារនៃពាក្យទំនឹម 春联 / Chunlian ភាគច្រើនដកស្រង់ពីរឿងនិទានប្រពៃណីចិន។ រឿងនិទានទាំងនេះត្រូវបានប្រើប្រាស់ ជាញឹកញាប់ក្នុងជីវភាពប្រចាំថ្ងៃ ហើយមេដឹកនាំប្រទេសចិន​ ក៏តែងដកស្រង់ឃ្លាទាំងនេះ ដើម្បីបង្ហាញនូវ ការជូនពរ ការរំពឹងទុក និងការលើកទឹកចិត្តជាដើម។

ពិភពលោទាំងមូលគឺជាគ្រួសារតែមួយ។ ថ្ងៃនេះវិទ្យុមិត្តភាពកម្ពុជាចិនតាមរាយៈពាក្យទំនឹម 春联/ Chunlian ចំនួន ៧ ដូចខាងក្រោមនេះ សូមគោរពជូនពរឆ្នាំថ្មីប្រពៃណីចិនដល់លោកអ្នក។ «每个人都了不起 / មនុស្សគ្រប់គ្នាសុទ្ធតែអស្ចារ្យណាស់!» «此心安处是吾乡/ កន្លែងដែលធ្វើឱ្យស្ងប់ចិត្តគឺស្រុកកំណើត»។

ស្វាគមន៍លោកអ្នកចែករំលែក រូបភាពពាក្យទំនឹមទាំងនេះ ទៅឱ្យញាតិមិត្តរបស់លោកអ្នក សូមយើងរួមគ្នាជូនពរពិភពលោកមានសិរីមង្គល គ្រួសារទាំងអស់មានសុខសុវត្ថិភាព!

1.对联:共欢新故岁 迎送一宵中 横批:此心安处是吾乡
ពន្យល់៖ ឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សូមគោរពជូនពរលោកអ្នកបានជួបជុំគ្រួសារ សម្រេចអ្វីៗដូចបំណងប្រាថ្នា!

ការឡកម៉ុងសាយនិងដុតផាវ ជាទំនៀមទម្លាប់ចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រទេសចិន រីឯការទស្សនាកម្មវិធីរាត្រី សមោសរអបអរបុណ្យចូលឆ្នាំថ្មីចិនគឺជា ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ ឆ្នាំថ្មីខិតជិតមកដល់ហើយ !

2.对联:天道酬勤 力耕不欺 横批:每个人都了不起
ពន្យល់៖ ភ្ជួររាស់កម្រិតណាមួយ នឹងទទួលបានផលកម្រិតហ្នឹង។ សូមជូនពរលោកអ្នកខិតខំនៅឆ្នាំថ្មី ទទួលបានសមិទ្ធផលច្រើន!

ក្នុងវប្បធម៌ប្រពៃណីចិន សត្វគោតំណាងដល់ភាពតស៊ូឧស្សាហ៍ព្យាយាម។ មួយឆ្នាំកន្លងទៅនេះ យើងបានស្គាល់អ្នកតស៊ូជាច្រើន នៅគ្រប់ទីកន្លែងនៃទូទាំងពិភពលោក៖ កសិករដែលបានចេញផុតពីភាពក្រីក្រ ហើយឆ្ពោះទៅកាន់ជីវភាពធូរធារបង្គួរ, បុគ្គលិកវេជ្ជសាស្ត្រដែលបាននិងកំពុង ប្រចាំការនៅជួរមុខដើម្បីប្រយុទ្ធនឹងជំងឺឆ្លង… យុគសម័យថ្មីជាយុគសម័យរបស់អ្នកតស៊ូ ឆ្នាំឆ្លូវ សូមយើងរួមគ្នាខិតខំប្រឹងប្រែងបន្តទៀត។

3.对联:春华秋实 岁物丰成 横批:每个人都了不起

ពន្យល់៖ គ្រាប់ពូជនៅនិទាឃរដូវនឹង ទទួលបានផលនៅរដូវស្លឹកឈើជ្រុះ សង្ឃឹមថាលោកអ្នកមានសេចក្តីសុខសប្បាយ និងសំណាងល្អនៅឆ្នាំថ្មីខាងមុខនេះ!

សភាពការណ៍រាលដាលនៃ ជំងឺឆ្លងជាសកលនិងជម្លោះពាណិជ្ជកម្ម បានដាក់សម្ពាធខ្លាំងលើបញ្ហាសុវត្ថិភាព ស្បៀងអាហារនាឆ្នាំ២០២០។ ការគាំពារសុវត្ថិភាពស្បៀងអាហាពិភពលោក ជារឿងពាក់ព័ន្ធនឹងមនុស្សយើងគ្រប់គ្នា។

4.对联:只争朝夕 不负韶华 横批:每个人都了不起
ពន្យល់ ៖ សូមជូនពរលោកអ្នកមានវ័យក្មេងជានិច្ច ថ្ងៃនីមួយៗសុទ្ធតែជាថ្ងៃល្អ!

យុវវ័យជាចិត្តគំនិតវិជ្ជមានមួយ។ រក្សាការត្រួសត្រាយដ៏សកម្ម ឆន្ទៈរឹងមាំ ទឹកចិត្តកក់ក្តៅដូចព្រះអាទិត្យ និងការតាំងចិត្តឈានទៅមុខមិនថយក្រោយ មិនថាអ្នកណាក្តីឬពេលណាក្តីក៏សុទ្ធតែ ពោរពេញដោយភាពវិជ្ជមាន!

5.对联:团圆最幸福 团结最有力 横批:此心安处是吾乡
ពន្យល់៖ អបអររាល់ពេលដែលជួបជុំគ្នា សង្ឃឹមថាយើងចាប់ដៃគ្នា បង្កើតអនាគតដ៏ល្អបវរ!

មនុស្សជាច្រើនដែលបាន ឆ្លងថ្ងៃបុណ្យខុសៗគ្នានៅឆ្នាំ២០២០។ ការខិតខំបង្ការជំងឺឆ្លងរបស់អ្នក ទាំងអស់ដោយការរួមចិត្តរួមថ្លើម យើងនឹងបានជួបជុំគ្នាយ៉ាងសប្បាយ រីករាយបន្ទាប់ពីបានចេញផុតពីជំងឺឆ្លង!

6.对联:东风随春归 发我枝上花 横批:每个人都了不起

ពន្យល់៖ និទាឃរដូវនាំមកនូវក្តីសង្ឃឹមថ្មី សង្ឃឹមថាយើងបោះជំហាន ទៅមុខថែមទៀតនៅឆ្នាំថ្មី!

ឆ្នាំ២០២១ យើងរួមចិត្តរួមថ្លើម ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមគ្នាស្តារសេដ្ឋកិច្ចឡើងវិញ!

7.对联:大木百寻根基深 沧海万仞众流成 横批:每个人都了不起

ពន្យល់៖ មានតែចាក់ឬសឱ្យបានជ្រៅ ទើបដើមឈើអាចលូតខ្ពស់បាន, មានតែប្រសព្វគ្នា ទើបចរន្តទឹកអាចក្លាយជារលកដ៏ខ្លាំងក្លា។

ភាពអស្ចារ្យកើតចេញពីរឿងរ៉ាវធម្មតា វីរជនកើតចេញពីចំណោមប្រជាជន។ មនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សដ៏អស្ចារ្យណាស់ មនុស្សគ្រប់គ្នាសុទ្ធតែអាចរួមចំណែក របស់ខ្លួនក្នុងការពុះពារសភាព រាលដាលនៃរាតត្បាតសកល ក៏ដូចជាការបង្កើតអនាគតកាន់ តែល្អបវរនៃមនុស្សជាតិ៕

To Top