កោះកុង : លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១បានឲ្យដឹងថា ពលករសំណាក់ស្រុកខ្មែរដែលធ្វើសំណាក់ស្រុកមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិ ចាំយាមច្រករបៀងនិងតាមផ្ទៃសមុទ្រទឹកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើតេស្តចក្តាឡីស័ក មានចំនួនសរុប១១៩នាក់ដែលមន្ត្រីសុខាភិបាលបានយកសំណាកទៅធ្វើតេស្តចក្តាឡីស័ក នៅមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល ជាលទ្ធផលបានបញ្ជាក់ថា ពលករខ្មែរធ្វើសំណាក់ស្រុកមកពីប្រទេសថៃទាំងថ្មីទាំងចាស់សរុប២០នាក់ដែលធ្វើតេស្តចក្តាឡីស័កលទ្ធផលអវិជ្ជាមាននេះជាលទ្ធផលចេញពីមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលហើយ១០៣នៅបន្តធ្វើចក្តាឡីស័កនៅឡើយ។
លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងបន្តថា ពលករសំណាក់ស្រុកឆ្លងដែនពីប្រទេសថៃវិលចូលស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិ ច្រករបៀងនិងតាមផ្ទៃសមុទ្រនេះបើមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលធ្វើតេស្ត អវិជ្ជាមានមន្ត្រីសុខាភិបាលអនុញ្ញាតិឲ្យពួកគាត់វិលទៅលំនៅដ្ឋានជួបជុំក្រុមគ្រួសារគាត់វិញ ។
លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះបញ្ហាការរីករាលដាលជំងឺកូវិដ១៩នេះអាជ្ញាធរខេត្តកោះកុងមន្ត្រីប្រចាំការណ៍តាមព្រំដែនមន្ត្រីសុខាភិបាលអាជ្ញាធរគ្រប់មូលដ្ឋានឲ្យមានការរឹតបន្តឹងជាប់ជានិច្ច តាមមាត់ច្រកអន្តរជាតិចាំយាមច្រករបៀង លើផ្ទៃទឹកទាំងអស់ដែលមានព្រំទល់ជាប់ជាមួយប្រទេសថៃគឺឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៃការរីករាលដាលនៃជំងឺកូវិដ១៩កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ក្នុងប្រទេសយើង។ ដូច្នេះអ្វីដែលសំខាន់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចេះថែរក្សាអនាម័យបរិស្ថានចេះការពារសុខភាពខ្លួនឯង នឹងអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអប់រំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលចាក់ផ្សព្វផ្សាយគ្រប់ម៉ោងគ្រប់មូលដ្ឋាន។
លោកវេជ្ជបណ្ឌិតសូមធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់មូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីការពារជំងឺឆ្លងកូវិដ១៩កំុមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ពីព្រោះជំងឺកូវិដ១៩ជាជំងឺឆ្លង សកលដែលគួរឲ្យភ័យខ្លាច៕