ព័ត៌មានអន្តរជាតិ

លោក ស៊ី ជិនពីង ប្រាប់លោក ចូ បៃដិនថា ការប្រឈមមុខរវាងចិនអាមេរិក គឺជាគ្រោះមហន្តរាយរបស់ ពិភពលោកទាំងមូល

ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ប្រទេសទាំងពីរ ពីព្រោះការប៉ះទង្គិចគ្នានឹងនាំឱ្យ មានគ្រោះមហន្តរាយសម្រាប់ ពិភពលោកទាំងមូល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជិនពីង ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលទីក្រុងប៉េកាំង បន្ទាប់ពីបានពិភាក្សាបញ្ហាទ្វេភាគី ជាមួយសមភាគីអាមេរិក ដោយហៅការសន្ទនាតាមទូរស័ព្ទ លើកដំបូងរបស់ពួកគេថា ជាសញ្ញាវិជ្ជមានសម្រាប់ពិភពលោកទាំងមូល។

ទូរទស្សន៍មជ្ឈិមរបស់ចិន បានដកស្រង់សម្តីរបស់លោកស៊ីថា “ កិច្ចសហប្រតិបត្តិការចិន – អាមេរិក មានអត្ថប្រយោជន៍ ជាច្រើនសម្រាប់សហរដ្ឋអាមេរិក និងចិននិងពិភពលោកទាំងមូល។ ការប្រឈមមុខគ្នារវាងចិន និងសហរដ្ឋអាមេរិក ពិតជាគ្រោះមហន្តរាយ សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top