បរទេស:កាលពីថ្ងៃអង្គារទី២៦ ខែវិច្ឆិកាម្សិលមិញនេះ នាយឧត្តមសេនីយ៍ អាមេរិក Mark Milley បានធ្វើដំណើរ ទៅដល់ប្រទេសអ៊ីរ៉ាក់ ចំពេលមានបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាល និងសំណួរជាច្រើន ដែលពាក់ព័ន្ធអំពីថាតើពួកគេអាចធ្វើការ ដោយមានប្រសិទ្ធភាពយ៉ាងណា ទៅលើឥទ្ធិពលអ៊ីរ៉ង់ នៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា បាតុកម្មប្រឆាំងរដ្ឋាភិបាល នៅអ៊ីរ៉ាក់បានផ្ទុះឡើងតាំងតែពីដើមខែតុលា ហើយបានក្លាយជាបាតុកម្មធំបំផុត ចាប់តាំងពីការដួលរលំរបស់សាដាមហ៊ូសេន ក្នុងឆ្នាំ២០០៣ ខណៈដែលប្រទេសលីបង់ បានប្រឈមនឹងការតវ៉ាប្រឆាំង រដ្ឋាភិបាលរយៈពេល ៥សប្តាហ៍ មកហើយដូចគ្នា។
ក្នុងស្ថានភាពនេះរដ្ឋាភិបាល នៅអ៊ីរ៉ាក់និងលីបង់ កំពុងតស៊ូជាមួយនឹងរលក នៃការតវ៉ាដ៏កក្រើកនោះក្រុម ដែលមានអំណាចស្មោះត្រង់ នឹងអ៊ីរ៉ង់កំពុងតែជំរុញ ឱ្យមានការបះបោរនយោបាយ ដែលប្រជែងនឹងឥទ្ធិពល របស់តេហរ៉ង់ នៅក្នុងប្រទេសទាំងពីរផងដែរ៕
ប្រែសម្រួល:ស៊ុនលី