ព័ត៌មានអន្តរជាតិ

រុស្សីនិយាយថា បានបង្ហាញពីប្រព័ន្ធ ដំណើរការមីស៊ីល ល្បឿនលឿន ជាងសម្លេង សម្រាប់បាញ់ នុយក្លេអ៊ែរ ទៅអ្នកអង្កេតការណ៍ អាមេរិករួចហើយ

មូស្គូ:ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានធ្វើការបង្ហាញ ពីប្រព័ន្ធមីស៊ីល Avangard ថ្មីរបស់ខ្លួនទៅឲ្យក្រុម អធិការកិច្ចសហរដ្ឋអាមេរិក ជាលើកដំបូងរួចមកហើយ ។

រដ្ឋាភិបាលក្រុងមូស្គូ បានហៅសកម្មភាពថា ជាផ្នែកមួយនៃវិធានការខ្លួនប្រើប្រាស់ សម្រាប់បង្ហាញថា សន្ធិសញ្ញាត្រួតពិនិត្យអាវុធសំខាន់ នៅតែមានប្រសិទ្ធភាពនៅឡើយ។

គួរឲ្យដឹងដែរថា កន្លងមកប្រទេសរុស្ស៊ី បានប្រកាសផែនការ ដាក់ពង្រាយប្រព័ន្ធ Avangard នៅខែក្រោយ ។ Avangard ជាមីស៊ីល្បឿនលឿន ជាងសម្លេងអាចបញ្ជាពីចំងាយ និងស្ថិតនៅកម្រិតបច្ចេកវិទ្យា ទំនើបជាងមីស៊ីលផ្លោងឆ្លងទ្វីប និងវាក៏ជាអាវុធប្រភេទថ្មីមួយ ក្នុងចំណោមអាវុធថ្មីៗ របស់ប្រទេសនេះផងដែរ។

ក្រសួងការពារជាតិ បាននិយាយថា ក្រុមអ្នកត្រួតពិនិត្យអាវុធ របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចត្រូវ បានបង្ហាញប្រព័ន្ធ Avangard ចាប់ពីថ្ងៃទី ២៤-២៦ ខែវិច្ឆិកាក្រោមការឧបត្ថម្ភពីសន្ធិសញ្ញា New START ដែលបានចូលជាធរមានក្នុងឆ្នាំ ២០១១ ៕

ប្រែសម្រួល:ស៊ុនលី

To Top