Covid-19

នាយករដ្ឋមន្រ្តី ឲ្យបណ្តេញជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីកម្ពុជា និងលែងឲ្យចូលវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក។ សម្រាប់ម្ចាស់ទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្ម ៕

To Top