ព័ត៌មានអន្តរជាតិ

នៅថ្ងៃពុធ ទី០៣ កម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បាញ់ប្រហារ ទៅលើក្រុមបាតុករ បណ្តាលឱ្យស្លាប់ ៦នាក់ ក្នុងនោះមានបាញ់ចំក្បាល និងចំទ្រូង

យ៉ាំងហ្គន៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ ត្រូវបានសម្លាប់នៅពេល ដែលកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបាញ់ទៅលើ ក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅថ្ងៃពុធ បន្ទាប់ពីយោធា បានចាប់ឃុំខ្លួន អ្នកសារព័ត៌មានជាច្រើននាក់ ក្នុងនោះរួមទាំងអ្នកថតរូបរបស់សារព័ត៌មាន Associated Press ម្នាក់ផងដែរ ដោយចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេស មីយ៉ាន់ម៉ា មានភាពវឹកវរចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈមក នៅពេលដែលយោធា បានធ្វើរដ្ឋប្រហារ និងបានចាប់ខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីដោយបញ្ចប់ការសាកល្បង អស់រយៈពេល មួយទសវត្ស របស់ប្រទេសមីយ៉ាន់ម៉ា ជាមួយលទ្ធិប្រជាធិបតេយ្យ និងនាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំជារៀងរាល់ថ្ងៃ។

ក្រុមគ្រូពេទ្យបានប្រាប់ AFP ថា បាតុករពីរនាក់ផ្សេងទៀតបានស្លាប់ នៅឆ្ងាយពីទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី ២របស់ប្រទេស។ ជនរងគ្រោះម្នាក់ នៅក្រុងម៉ាន់ដាឡេត្រូវគេ បាញ់ចំក្បាល និងម្នាក់ទៀត បាញ់ចំដើមទ្រូង។ នេះបើយោងតាមវេជ្ជបណ្ឌិតម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top