ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះនៃទីស្តីការក្រសួងនៅមន្ទីរពេទ្យ១៦ ឧសភា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ការចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយ នូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជំហានដំបូងនៅថ្ងៃនេះ គឺធ្វើឡើងសម្រាប់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសុខាភិបាល នៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានរយៈពេលពេញមួយថ្ងៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពដ៏ទៃទៀតក្រោមចំណុះទីស្តីការក្រសួងរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ៕

To Top