ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ អនុវត្តតាមប្រសាសន៍ របស់នាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរបានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដល់មន្រ្តីក្រោមឱវាទ។

លោកប្រាក់ សុខុន បានចេញដាក់វិធានចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

  • កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង
  • អនុញ្ញាត និងចាត់ចែងឲ្យមន្រ្តីធ្វើការនៅផ្ទះរៀងៗខ្លួន
  • ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។
  • ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់។
  • បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។
  • មន្រ្តីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានគត់មត់គ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង
  • គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឲ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង
  • ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ ១១៥ ។

សម្តេចតេជោ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានចេញបទបញ្ជាឲ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល និងអំពាវនាវស្ថាប័ននិតិបញ្ញត្តិផ្អាកជាបណ្តោះអាសន្ន តែត្រូវមានមនុស្សប្រចាំការដោយភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ រាជរដ្ឋាភិបាល នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ៕

To Top