ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បន្ទាប់ពីការអំពាវនាវ របស់សម្តេច ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ពេលនេះ សប្បុរសជនដែល បានចូលរួមថវិកា សរុបចំនួន៦៤ ០៤៣ ៥៦១ដុល្លារ។
សម្តេចបន្តថា បើគិតទាំងថវិការដ្ឋ៣០លានដុល្លារទៀត សរុបទាំងអស់មានចំនួន ៩៤ ០៥៣ ៥៦១ដុល្លារ។
សម្តេចតេជោ បានថ្លែងអំណរអរគុណ ចំពោះសប្បុរសជន ដែលបានបរិច្ចាគ ដើម្បីសង្រ្គោះជិវិតមនុស្ស ។
សង្ឃឹមថានឹងមានសប្បុរស ជន ផ្សេងទៀតបន្តការចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែក របស់ជាតិ ដែលមានលក្ខណៈទំនើបនិងពហុឯកទេស ៕