បរទេស៖ ថ្លែងនៅក្នុងកិច្ចសំភាសន៍ មួយជាមួយនឹងទូរទស្សន៍ BBC លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានថ្លែងរំពឹងទុកថា ប្រទេសរបស់លោកនឹង អាចបើកច្រកព្រំដែនរបស់ខ្លួនវិញ នៅចុងឆ្នាំនេះក្នុងពេលដែលប្រទេសជាច្រើន កំពុងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង នៅក្នុងប្រទេសរៀងៗខ្លួន។
មកទល់ពេលនេះសិង្ហបុរី បានធ្វើការហាមប្រាមរាល់ការធ្វើដំណើរ បែកទេសចរណ៍ទាំងអស់ដោយរក្សាទុក តែការធ្វើដំណើរបែបអាជីវកម្ម ឬក្នុងកម្រិតកាទូតប៉ុណ្ណោះហើយ ក្នុងពេលបច្ចុប្បន្ននេះខ្លួនក៏កំពុង ធ្វើការពិភាក្សាអំពីលទ្ធភាពក្នុង ការប្រើប្រាស់លិខិតបញ្ជាក់អំពី ការចាក់វ៉ាក់សាំងជាមួយនឹង បណ្តាប្រទេសផ្សេងទៀតផងដែរ។
លោក Lee បានបញ្ជាក់ដែរថា ខ្ញុំសង្ឃឹមថា ប្រទេសជាច្រើននឹងមានពលរដ្ឋរបស់ គេកាន់តែច្រើនឡើងដែលបានចាក់វ៉ាក់សាំង នៅចុងឆ្នាំនេះដែលនេះមានន័យថាយើងអាច ឈានទៅដល់ទំនុកចិត្តក្នុងការ បង្កើតជាប្រព័ន្ធធ្វើដំណើរថ្មីដែលអាច ឲ្យច្រកព្រំដែនអន្តរជាតិរបស់សិង្ហបុរី បើកដំណើរការឡើងវិញ។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី៨ ខែមិនាកន្លងទៅ សិង្ហបុរីអាចចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួនប្រមាណជា ៦១១ ០០០ដូស ធៀបទៅនឹងពលរដ្ឋរបស់ខ្លួនប្រមាណជា ៥,៧លាននាក់ ឬជាង ១០លានដូស ប៉ុន្តែសិង្ហបុរីបានដាក់ការប្តេជ្ញាចិត្តថា នឹងចាក់ឲ្យបានពលរដ្ឋរបស់ខ្លួនទាំងអស់ នៅបំណាច់ចុងឆ្នាំនេះ ៕
ប្រែសម្រួល៖ ស៊ុន លី