ព័ត៌មានជាតិ

រកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣នាក់ទៀត នៅឫស្សីកែវ

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ឲ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣នាក់ទៀត នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ មីនានេះ ។

លោកអភិបាលខណ្ឌ បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «មានអ្នកមានវិជ្ជមានមេរោគកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ៨ព្រឹក) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាន នឹងមេរោគកូវីដ១៩ ចំនួន ៣នាក់»។

លោក ជា ពិសី បញ្ជាក់បន្តថា អ្នកឆ្លងទាំង ៣នាក់នោះរួមមាន៖ ១.កុមារី អាយុ ១៤ ឆ្នាំ និងកុមារី អាយុ ៧ ឆ្នាំដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីអ្នកជម្ងឺជាម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ១នាក់ កំពុងបន្តអោយធ្វើចត្តាឡីស័ក ក្នុងទីតាំងខាងលើនេះដដែល ។
២.បុរស ៣២ឆ្នាំ ដែលមានទីតាំងនៅបុរី ឡាង ម៉ារ៉ាឌី ផ្ទះលេខ 18B ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ៤នាក់ (ស្រី ២នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ និងត្រៀមយកសំណាករកមេរោគបន្ត ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងទាំងពីរខាងលើនេះ ជាបណ្ដោះអាសន្ន។

លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺទាំង ៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke) ៕

To Top