ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក មួយរូប បានសម្តែងក្តីអាសូរ កាលបើបានឃើញរូបកុមារាម្នាក់ រកឃើញវិជ្ជមាន កូវីដ១៩ ដ៏ប្រល័យ និងបានជូនពរ អោយទទួលការព្យាបាលជាសះស្បើយ ផុតទុក្ខភ័យ។
តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានលើកឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះថា “ ឃើញរូបភាពកំសត់បែបនេះ ធ្វើឱ្យទឹកភ្នែកស្រក់ ដោយមិនដឹងខ្លួនតែម្តង សូមជូនពរក្មួយ មានសំណាងល្អ បានជាសះស្បើយពីជំងឺកូវី១៩ ជាមួយម្តាយក្មួយ ក្នុងពេលឆាប់ៗនេះណា” ។
លោកឧត្តមសេនីយ៍ បន្ថែមថា ” សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ស្វែងយល់ជាបទពិសោធន៍ និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងការទទូចអង្វរករ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល នៃយើង ដើម្បីភាពសុខដុមជាតិ របស់យើងតរៀងទៅ” ។