ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ឯក ប៉ែន ផលពិសិដ្ឋ ក្រោយពីសម្តែងសមានចិត្ត អាណិតអាសូរ លើកុមារឆ្លងកូវីដ១៩ នៅមុននេះបន្តិច បានសរសេរកំណាព្យមួយថ្មីបន្ថែមទៀត ដើម្បីក្រើនរំលឹកសាធារណជន បន្តចូលរួមទាំងអស់គ្នា ទប់ស្កាត់ជំងឺចង្រៃ ។
លោកឧត្តមសេនីយ៍ ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានផ្តល់អោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នូវកម្រងកំណាព្យ ដែលខ្លឹមសារទាំងស្រុង ដូចតទៅ ៖
ឃើញហើយខ្លោចចិត្ត គឺសែនអាណិត ក្មេងប្រុសនេះក្រៃ រឹងមាំក្លាហាន ឡើងឡានមិនភ័យ ចង់ជួបម្តាយថ្លៃ លែងភ័យកូរ៉ូណា។
អនកមើលក្តុកក្តួល បេះដូងឆាបឆួល អ៊ួលពេញឱរ៉ា ព្រោះអាសូរក្មេង ប្រាំមួយវស្សា តែចិត្តហានក្លា តាមការច្បាប់ក្បួន។
អាសូរក្មេងណាស់ មិនគួរកម្មក្រាស់ ដោយវីដ១៩ ដ៏មហាចង្រៃ អប្រិយផ្ទួនៗ អ្នកខ្លះបាត់ខ្លួន សូន្យពីលោកា។
បតីព្រាត់ប្រពន្ធ ឲ្យកូនទុក្ខធ្ងន់ លើសលប់មហា គឺសែនសង្វេគ ក្តុកក្តួលឱរ៉ា ព្រោះតែកូរ៉ូណា លោកាក្រៀមក្រំ។
កនបាត់បង់ម្តាយ ឪពុកឃ្លាតឆ្ងាយ សោកស្តាយទួញយំ ទ្រូងចុកអ៊ួលអាក់ ហាក់មេឃរលំ ទុក្ខគេទុក្ខខ្ញុំ ឲ្យទ្រាំម្តេចទៅ។
សមលើកហត្ថា ឱនសិរសា សច្ចាឆ្ពោះទៅ ព្រះឥន្ទ្រព្រះព្រហ្ម សូមជួយតម្រូវ កូវីដព្រាត់ទៅ មនុស្សនៅសុខសាន្ត។
សមអស់បារមី អារក្សមេឃដី ខ្មោចព្រៃគ្រប់ដ្ឋាន បណ្តេញកូវីដ ១៩តិរច្ឆាន ឲ្យលោកស្រាកស្រាន្ត បានសុខរមនា។
សមគ្រប់អាត្មា ខិតខំរក្សា គិតការពុះពារ តាមការណែនាំ បានគ្រប់ៗគ្នា គឺ៣ការពារ ធានា៣កុំ។