ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មចិន ជុំវិញការរំលោភបំពាន នៅស៊ីនជាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាជាផ្លូវការ ចុះបញ្ជីខ្មៅមន្ត្រីចិន ពីបទរំលោភបំពានសិទ្ធិមនុស្ស ហើយនេះជាទណ្ឌកម្មដំបូង របស់សហភាពអឺរ៉ុបលើប្រទេសចិន ចាប់តាំងពីមានការដាក់បម្រាម លក់អាវុធក្នុងឆ្នំា១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអានមិន។

រដ្ឋមន្ត្រីការបរទេសទាំងនោះ បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លើឯកត្តបុគ្គលចិន៤រូប និងអង្គភាពចិនមួយ ដែលប្រកាសឈ្មោះជាសាធារណៈ នៅថ្ងៃចន្ទនេះ ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម Uighur ក្នុងខេត្តស៊ីនជាំង ប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបទាំងអស់នោះ បានធ្វើការអនុម័តទុកមុននូវវិធានការនានា កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា សកម្មជននិងអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាននិយាយថា តិចបំផុតមានពូកមូស្លីមមួយលាននាក់ ត្រូវបានឃុំខ្លួននៅជំរុំនានា ក្នុងតំបន់ដាច់ស្រយាល ភាគខាងលិចនៃខេត្តស៊ីនជាំង ហើយសកម្មជន និងអ្នកនយោបាយលោកខាងលិចខ្លះ ចោទប្រកាន់ប្រទេសចិន ពីបទប្រើប្រាស់ទារុណកម្ម បង្ខំឲ្យធ្វើការងារនិងក្រៀវ៕ ប្រែសម្រួល៖ប៉ាង កុង

To Top