ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ច្រានចោលរបាយការណ៍ ស្ដីពីកិច្ចចរចាថ្នាក់រដ្ឋាភិបាល ជាមួយងង់គ្លេស ជុំវិញបច្ចេកវិទ្យានាវាដឹកយន្ដហោះ

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធនៅថ្ងៃច័ន្ទនេះ បានបដិសេធ ចំពោះរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងអង់គ្លេស បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា សម្រាប់នាវាដឹកយន្តហោះ។

នៅថ្ងៃចន្ទនេះកាសែត Daily Telegraph បានរាយការណ៍ថា“ ប្រព័ន្ធ និងការរចនាជឿនលឿន” របស់ប្រទេសនេះ អាចត្រូវបាននាំចេញទៅប្រទេសកូរ៉េខាងត្បូង ដោយសារមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ជាមួយសមភាគីកូរ៉េ អំពីវិស័យបច្ចេកវិទ្យា ដែលប្រទេសនេះអាចចាប់អារម្មណ៍។

ប្រព័ន្ធ និងការរចនាត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនការពារជាតិអង់គ្លេស គឺ Babcock, BAE Systems និង Thales ។

លោកវរសេនីយ៍ឯក Suh Yong-won អ្នកនាំពាក្យរដ្ឋបាលកម្មវិធី ការទិញយកអាវុធការពារជាតិ (DAPA) បានលើកឡើងថា“ វាមិនពិតនោះទេ ដែលយើង បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋាភិបាលអង់គ្លេស លើបញ្ហានេះ” ។

មន្រ្តីម្នាក់ទៀតបានអះអាងថា ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការសាងសង់ នាវាផ្ទុកយន្តហោះធុនស្រាល ដែលមានទម្ងន់ ៣០,០០០ តោន ប៉ុន្តែវាមិនទាន់ស្ថិតក្នុងដំណាក់កាល នៃការជ្រើសរើសក្រុមហ៊ុននៅឡើយទេ។

លោកបានបន្ថែមថា“ អាចមានការពិភាក្សា ក្នុងចំណោមក្រុមហ៊ុនកូរ៉េខាងត្បូង និងអង់គ្លេសដែលនឹងចូលរួមក្នុងគម្រោងនេះ ប៉ុន្តែគ្មានការពិភាក្សាកម្រិតរដ្ឋាភិបាលណាមួយ ត្រូវបានបង្កើតឡើងនោះទេ រហូតមកដល់ពេលនេះ”៕ ដោយ ៖ ឈូក បូរ៉ា

To Top