យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា លោក បេចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃអង្គារ បានប្រកាសអំពីជ័យជម្នះ នៅក្នុងការបោះឆ្នោត របស់ប្រទេសលើកទី៤ នៅក្នុងរយៈពេល០២ឆ្នាំ។
ការប្រកាសបានធ្វើឡើង ប៉ុន្មានជាងជាង ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទ ដែលបានផ្សព្វផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ចំនួន៣របស់ប្រទេសអ៊ីស្រាអ៊ែល ដែលបានបង្ហាញ មិនទាន់មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោត ស្របពេលដែលនយោបាយ នៅតែបន្តជាប់គាំងនៅឡើយ ។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ជ័យជម្នះដ៏ធំធេងមួយ ដល់បក្សប្រកាន់ស្តាំនិយម និងបក្ស Likud ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំ” ។
គាត់បានថ្លែងថា គណបក្ស Likud ដែលជាបក្សស្តាំនិយមរបស់គាត់ គឺ “យូរមកហើយ” ដែលជាបក្សធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពី ការបោះឆ្នោតអះអាងអំពីការឈ្នះប្រមាណ៣១អសនៈនោះ ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងទៀតថា “វាគឺជាការស្តែងចេញយ៉ាងច្បាស់ របស់ពលរដ្ឋដ៏ច្រើន ដែលប្រកាន់ស្តាំនិយមនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយពួកគេ ចង់ឲ្យមានស្ថិរភាព និងរដ្ឋាភិបាលមានភាពខ្លំាងក្លា ដែលនឹងយកចិត្តទុកដាក់ដល់សេដ្ឋកិច្ច របស់អ៊ីស្រាអ៊ែល និងសន្តិសុខ” ។
នៅក្នុងការកែទម្រង់រដ្ឋាភិបាលចម្រុះ លោក ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នា តាមទូរស័ព្ទជាមួយបណ្តាមេដឹកនាំ នៃគណៈបក្សប្រកាន់ស្តាំនិយមចំនួន៣ ដែលបានសន្យារួចហើយ នឹងចូលរួមចម្រុះ ស្ថិតក្រោមការដឹកនាំរបស់គាត់ ។ ការបិទការបោះឆ្នោត បានគ្រោងធ្វើឡើង ដែលពួកគេបាន ឈ្នះដូចគ្នាប្រមាណ ៥៣-៥៤ អាសនៈ ។
តាមការគ្រោងទុក សម្រាប់ការបោះឆ្នោត គណៈបក្ស Yamina បានឈ្នះប្រមាណ ៧អាសនៈ ។ បើសិនជា Bennet ជាអតីតសម្ព័ន្ធមិត្ត របស់លោក ណេតាន់យ៉ាហ៊ូ នឹងត្រូវសម្រេចថា នឹងចូលរួមរយៈពេលវែង ជាមួយមេដឹកនាំចម្រុះ ហើយពួកគេ អាចកែទម្រង់ចម្រុះមួយ នៃអាសនៈចំនួន៦៣ នៅក្នុងអាសនៈ ចំនួន១២០ នៅរដ្ឋសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា