វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបាន បាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់តំបន់នេះដោយមន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងបញ្ហា ប្រឈមដំបូងរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោក បៃឌិន ។
មន្ត្រីរូបនេះបានបញ្ជាក់នៅ ក្នុងការនិយាយជាផ្លូវការនៃការអនុវត្តកន្លងមករបស់ក្រុងព្យុង យ៉ាងដោយប្រើកាំជ្រួចមីស៊ីលរបស់ខ្លួនដើម្បីបង្កឱ្យមានទាំងក្រុង វ៉ាស៊ីនតោន និងសេអ៊ូល ។
ខណៈដែលមន្រ្តីរូបនោះមិនបានពិពណ៌នា អំពីមីស៊ីលទាំងនោះ តែកាសែត The Washington Post បានហៅពួកគេ ថារយៈចម្ងាយខ្លី។
ការបាញ់បង្ហោះបានកើតឡើង បន្ទាប់ពីការព្រមានពីចារកម្មថា ក្រុងព្យុងយ៉ាងអាចនឹងរៀបចំ សកម្មភាពបែបនេះ ។
មន្ត្រីនោះបាននិយាយថា សហរដ្ឋអាមេរិកបានរកឃើញការបាញ់បង្ហោះនៅពេលពួកគេបានកើតឡើង។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលផ្លោងចំនួន0២ គ្រឿងត្រូវបានបាញ់ចេញពីឆ្នេរខាងលិចរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា