ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៣នាក់ទៀត ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈមានអ្នកជាសះស្បើយ ចំនួន ១៥នាក់ ។
បើតាមការប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤៤០ នាក់ អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤ នាក់ និងអ្នកស្លាប់ចំនួន១១ នាក់ ។
ក្នុងនោះ ខេត្តព្រះសីហនុមានចំនួន៣៤នាក់ ភ្នំពេញចំនួន២៣នាក់ ត្បូងឃ្មុំចំនួន៤នាក់ កណ្តាលម្នាក់ និងស្វាយរៀងម្នាក់៕