ព័ត៌មានជាតិ

ហ្វីលីពីន អរគុណកម្ពុជា ដែលបានផ្តល់ វ៉ាក់សំាង កូវីដ-១៩ ដល់ពលរដ្ឋខ្លួន

ភ្នំពេញ ៖ រដ្ឋាភិបាលហ្វីលីពីន តាមរយៈ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំាកម្ពុជា បានការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ថែរក្សា ប្រជាពលរដ្ឋហ្វីលីពីន កំពុងស្នាក់នៅ និងបំពេញការនៅកម្ពុជា ដោយបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ពលរដ្ឋខ្លួនផងដែរ។

នេះជាការលើកឡើង របស់លោកស្រីក្នុងឱកាសចូលជួបសម្តែង ការគួរសមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

លោកស្រីក៏បង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩នោះ នឹងវិលទៅរកសភាពដូចដើមវិញ ក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាង ក្នុងចំនួនច្រើន ។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះវិធានការ ដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ៕

To Top