ហៃរៀ៖ មន្ត្រីម្នាក់បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារ ព្រះវិហារមួយ កាលពីថ្ងៃអាទិត្យ និងបានបណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរង របួសនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស ប៊ូគីណា ហ្វាសូ។
អភិបាលតំបន់លោកវរសេនីយ៍ឯក Saidou Sanou បានលេីកឡេីងថាការវាយប្រហារបានកើតឡើងក្នុងពេលបូជានៅព្រះវិហារមួយនៅទីប្រជុំជន Hantoukoura នៃខេត្ត Komondjari ជិតព្រំដែន ប៊ូគីណា ជាមួយប្រទេសនីហ្សេរីយ៉ា។
ប្រទេស ប៊ូគីណា ហ្វាសូ ត្រូវបានបំផ្លាញដោយសារស្ថានភាព សន្តិសុខកាន់តែអាក្រក់ទៅៗ ជាមួយនឹងការវាយប្រហារ ជាញឹកញាប់ ។
ចាប់តាំងពីឆ្នាំ២០១៥ ការវាយប្រហារភេរវកម្មនៅក្នុងប្រទេស បានឆក់យកអាយុជីវិតមនុស្សជាង ៥០០ នាក់ក្នុងនោះមានកងកម្លាំង ប្រដាប់អាវុធ ២០០ នាក់ និងបានជម្លៀសមនុស្សរាប់ពាន់នាក់ផ្សេងទៀត៕
ដោយ ឈូក បូរ៉ា