BBC៖ ការវាយប្រហារមួយ នៅឯអគារវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានធ្វើឱ្យមន្រ្តីប៉ូលីសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ប៉ូលីសបាននិយាយថា រថយន្តមួយគ្រឿងបានបើក ទៅបំបុករបាំងសន្តិសុខ មុនពេលដែលអ្នកបើកបរបាន សំដៅវាយប្រហារមន្ត្រីដោយប្រើកាំបិត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីបានបើកការបាញ់ប្រហារ ហើយជនសង្ស័យត្រូវបាន បាញ់សម្លាប់នៅកន្លែងកើតហេតុ។
អាជ្ញាធរបាននិយាយថា ការវាយប្រហារដែលបានកើតឡើងបីខែ បន្ទាប់ពីកុបកម្មនៅ វិមានកាពីតូលកាលពីខែមករា ប៉ុន្តែហាក់ដូចជាមិនទាក់ទងនឹងភេរវកម្មទេ ៕
ប្រែសម្រួលៈ ណៃ តុលា