ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលបានជួយឧបត្ថម្ភមីជាតិ ចំនួន៧០០កេស ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរ មកពីប្រទេសថៃរបស់ កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ។
ជំនួសមុខឲ្យបងប្អូនកងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានគោរពថ្លែងអំណរគុណ និងគោរពជូនពរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងបុត្រាបុត្រីទទួលបាន នូវសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕