ភ្នំពេញ ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ ដែលជាអ្នកលក់តាមរ៉ឺម៉កម៉ូតូ នៅទល់មុខផ្សារត្រពាំងថ្លឹង ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យបានឆ្លងជំងឺកូវីដ១៩ ។ នេះបើតាមលិខិតផ្សាយ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
ក្នុងបញ្ជីឈ្មោះអ្នកឆ្លងជំងឺកូវីដ១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺមាន៣១នាក់ឆ្លងជំងឺនេះ ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យអ្នក ដែលដឹងខ្លួនថា បានប៉ះពាល់ត្រូវទៅធ្វើតេស្តរកជំងឺ ដើម្បីជៀសវាងការចម្លង ទៅអ្នកផ្សេងទៀត៕