បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះ បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្រូអាត លោក Damir Krsticevic និងសមភាគីអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បានឯកភាពគ្នាកាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំអឺរ៉ុប – ណាតូនៅឆ្នាំក្រោយនេះ។
កិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិ អ៊ឺរ៉ុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ខែមិថុនា ដោយក្នុងនោះ លោកKrsticevicបាននិយាយថា ប្រទេសអាល្លឺម៉ង់ គឺជាដៃគូសំខាន់បំផុត នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ នៅអឺរ៉ុប ហើយវាជាអាទិភាពក្នុងការពង្រឹង កិច្ចសហប្រតិបត្តិកាជាមួយនឹងប្រទេសក្រូអាត ដែលជាដៃគូដ៏ល្អ របស់អាល្លឺម៉ង់ផងដែរ។
គួរឲ្យដឹងដែរថា ប្រទេសក្រូអាត នឹងចូលកាន់តំណែង ជាប្រធានក្រុមប្រឹក្សារយៈពេល ៦ ខែចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយប្រទេសអាល្លឺម៉ង់ នឹងកាន់តំណែង បន្ទាប់ចាប់ពីថ្ងៃទី១ខែកក្កដា ៕
ប្រែសម្រួល:ស៊ុនលី