ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងត្បូង កើនឡើង ០,៤ភាគរយ នៅត្រីមាសទី៣ ឆ្នាំ២០១៩

សេអ៊ូល៖ ធនាគារកូរ៉េខាងត្បូង (BOK) បានឲ្យ ដឹងក្នុងរបាយការណ៍ កែប្រែចុងក្រោយរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចកូរ៉េខាងត្បូង បានកើនឡើង ០,៤ ភាគរយធៀបនឹងរយៈពេល ៣ ខែដំបូង នៅត្រីមាសទី៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការប៉ាន់ស្មានកំណើនត្រីមាសទី ៣ នៅតែមិនផ្លាស់ប្តូរពីតួលេខបឋម ដែលបានចេញផ្សាយកាលពីចុងខែតុលា ទោះបីមានការកែប្រែបន្តិចទៅលើការចំណាយរបស់អ្នកប្រើប្រាស់ និងការនាំចេញសរុបក៏ដោយ ព្រោះការធ្លាក់ចុះនៃការវិនិយោគវិស័យសំណង់ នឹងទទួលបានផលចំណេញ។

ការចំណាយក្នុងស្រុកបានកើនឡើង ០,២ ភាគរយពី ៣ខែមុនក្នុងចន្លោះខែកក្កដា – កញ្ញាដែលបានកែលម្អពីកំណើន ០,១ ភាគរយខណៈការនាំចេញបានកើនឡើង ៤,៦ ភាគរយក្នុងរយៈពេលដូចគ្នា ដែលកើនឡើង ០.៥ ភាគរយពីការព្យាករណ៍មុន៕

ដោយ ឈូក បូរ៉ា

To Top