ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន៩២នាក់ បាត់បង់ជីវិត នៅក្នុងអំពើកុបកម្ម និងសង្គ្រាមកើតឡើង នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា ក្រុមអ្នកឃ្លាំមើលឯករាជ្យ ពីស្ថានភាពសង្គ្រាមក្នុងស្រុក បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ពលរដ្ឋចំនួន៩២នាក់បានបាត់បង់ជីវិត នៅក្នុងអំពើកុបកម្ម និងសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតចាប់តាំងពីព្រឹកថ្ងៃសុក្រ ។

ក្រុមបង្រ្កាបអំពើហឹង្សា បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា “ក្នុងអំឡុងពេល២៤ម៉ោង ក្រុមការងាររបស់យើង មានឯកសារដែលបញ្ជាក់ថា មានអ្នកស្លាប់ចំនួន៩២នាក់ ក្នុងនោះមានជនស៊ីវិលចំនួន០២នាក់ កងកម្លាំងសន្តិសុខ និងទ័ពជាតិរបស់អាហ្វហ្គានីស្ថាន ចំនួន២៧នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន៦៣នាក់” ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ផ្សេងទៀតចំនួន៥១នាក់ និងសមាជិកក្រុមសន្តិសុខចំនួន០៧នាក់ ក៏បានរងរបួសក្នុងអំឡុងពេលវាយប្រហារគ្នា ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកាន់កាប់ប្រទេស នៅមុនពេលត្រូវបានបណ្តេញចេញនៅក្នុងចុងឆ្នាំ២០០១ ហើយបានបង្កើតកងទ័ពឡើងវិញ ដោយបានសម្លាប់កងទ័ពរដ្ឋាភិបាល រួមទាំងជនស៊ីវិលផងដែរ ។

អ្នកស្លាប់ និងអ្នករងរបួស គឺនៅនឹងកន្លែង បន្ទាប់មកមាន១៣នាក់ជាសន្តិសុខនៅក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងក្នុងខេត្តចំនួន១១ ក្នុងចំណោមខេត្តទាំង៣៤របស់ប្រទេសនេះ ។ តួលេខបង្ហាញដោយក្រុមបង្ក្រាបអំពើហឹង្សា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top