បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានចេញផ្សាយថាក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Alibaba ត្រូវបានគេដឹងថាបានទទួលរងនូវការ ពិន័យជាទឹកប្រាក់រហូតទៅដល់ ២,៧៥ពាន់លានដុល្លារ ពីសំណាក់រដ្ឋាភិបាល នៃប្រទេសចិនបន្ទាប់ពីទទួលរងការចោទ ប្រកាន់ពីសំណាក់រដ្ឋាភិបាល ប៉េកាំង ពាក់ព័ន្ធទៅនឹងច្បាប់ប្រឆាំងនឹងអាជីវកម្មបែបផ្តាច់មុខ។
គួរឲ្យដឹងដែរថាទំហំនៃប្រាក់ពិន័យនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលក្រុមហ៊ុន យក្សនេះត្រូវបានជាប់ឈ្មោះ ជាក្រុមហ៊ុននាំំមុខគេបំផុត នៅក្នុងទីផ្សាររបស់ចិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយប្រាក់ពិន័យនេះផងដែរ មានទំហំប្រហែលទៅនឹងប្រាក់ចំណេញរបស់ Alibaba ប្រមាណជា៤ភាគរយ កាលពីឆ្នាំ២០១៩ផងដែរ។
រំលឹកដែរថាអាជីវកម្មរបស់ Alibaba បានក្លាយទៅគោលដៅ ប្រឈមមុខទៅនឹងការរឹតបន្តឹងច្បាប់ពីសំណាក់រដ្ឋាភិបាល នៃប្រទេសចិនចាប់តាំងតែពីស្ថាបនិក របស់ក្រុមហ៊ុននិងត្រូវជាមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនបំផុតរបស់ចិន លោក Jack Ma បានធ្វើការទិះតៀនរិះគន់ជាសាធារណៈ ទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិន ចាប់តាំងតែពីខែតុលាមក៕
ប្រែសម្រួល៖ស៊ុនលី