ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ធ្វើការណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិ ការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
យោងតាមលិខិតរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមណែនាំដល់គ្រប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់ បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន»។
ធនាគារជាតិ បន្ដថា គ្រឹះស្ថានធនាគារ ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការ ជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យនោះ និងស្នើសុំអតិថិជន ទៅទទួលសេវានៅសាខា ឬ ការិយាល័យ ដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធ អនឡាញរបស់គ្រឹះស្ថានធនាគារនីមួយៗ ។ ការជូនដំណឹងនេះ ត្រូវបិតផ្សាយនៅតាមសាខា ឬការិយាល័យ ដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានា ដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការ ជាដើម ។
ជាងនេះទៅទៀត ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំដល់ គ្រឹះស្ថានធនាគារ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោ ជន៍នានា សម្រាប់បុគ្គលិកគ្រប់រូប ដែលខកខានបំពេញការងារ នៅសាខា ឬការិយាល័យ ដោយសារ ការអនុវត្តតាមវិធា នការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

