ព័ត៌មានជាតិ

៨០ម៉ោង សម្រាប់ការរួមគ្នា សម្រេចភារកិច្ចធំថ្មី មួយទៀត ដើម្បីរួមចំណែក ក្នុងការប្រឆាំង ជំងឺកូវីដ១៩

ភ្នំពេញៈ ដោយសារការកើនឡើង ជាគំហុក នៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យរៀបចំ ទីកន្លែងបន្ថែម សម្រាប់ព្យាបាល ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីក អោយអស់លទ្ធភាព ក្នុងការជួយព្យាបាល នៅតាមមន្ទីរពេទ្យនិង មណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ ឱ្យមានការព្យាបាល នៅតាមផ្ទះ ជាលក្ខណៈទំលំទូលាយ ។

ក្រុមការងារ បានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា អោយការរៀបចំអាគារមួយចំនួន នៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀម​ទទួលព្យាបាល អ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។

ខ្ញុំសូមអរគុណ ដល់បងប្អូន ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការ ចូលរួមយ៉ាង សកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការ ដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិ អោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយ ចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។

ពិតណាស់ការរៀបចំ មន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាល បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ ឬបញ្ចប់ការ រីករាលដាលនៃជំងឺនេះបានទេ។

មានតែការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធាន សុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង បានឆាប់រហ័ស។

ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង ៕

To Top