ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៤,៨ពាន់នាក់ ខណៈអ្នកស្លាប់មានចំនួន១២៦នាក់

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃចន្ទថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន៤.៨២៩នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យកើនឡើងដល់១.៥៧១.៨២៤នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ បានកើន១២៦នាក់ នំាឲ្យតួលេខសរុបអ្នកស្លាប់ បានកើនដល់៤២.៦៥៦នាក់ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៥.២៨៩នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជំងឺ ជាសះស្បើយសរុបកើន ឡើងដល់១.៤១៩.៧៩៦នាក់ ។

វីរុសបានឆ្លងរាលដាល ដល់ខេត្តទាំងអស់ របស់ប្រទេសនេះចំនួន៣៤ខេត្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top