ព័ត៌មានអន្តរជាតិ

មនុស្ស ២៧៧នាក់ស្លាប់ និង ២ ៣៥៧ នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍ នៅថ្ងៃបុណ្យ ចូលឆ្នាំថ្មី នៅប្រទេសថៃ

បរទេស៖ មនុស្សសរុប ២៧៧ នាក់បានស្លាប់ និង ២ ៣៥៧ នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ២.៣០០ ករណី ក្នុងថ្ងៃបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខទាំងគ្រោះថ្នាក់ និងការស្លាប់ បានធ្លាក់ចុះជិត ៣០% ពីកម្រិតដែលបានកើតឡើងក្នុងឆ្នាំ ២០១៩ ដែលឆ្លុះបញ្ចាំងពីការថយចុះនៃការធ្វើដំណើរនៅឆ្នាំនេះដោយសារតែការព្រួយបារម្ភអំពីរលកថ្មីនៃការឆ្លងជំងឺ Covid-19 ។ កាលពីឆ្នាំមុន មិនមានការធ្វើដំណើរអំឡុងពេលបុណ្យចូលឆ្នាំថ្មី ទេពីព្រោះប្រទេសថៃ បានបិទប្រទេស។

កាលពីថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍រយៈពេល ៧ ថ្ងៃ នៅពេលដែលច្បាប់ចរាចរណ៍ត្រូវបានអនុវត្តយ៉ាងតឹងរឹង គឺមានមនុស្សចំនួន ២៦ នាក់បានស្លាប់ និង ២៥៥ នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥៣ លើក៕

ប្រែសម្រួលៈ ណៃ តុលា

To Top