បរទេស៖ មនុស្សជាង ១.០០០ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគឆ្លងកូរ៉ូណា នៅឯទីតាំងនៃពិធីបុណ្យសាសនាធំបំផុតនៅលើពិភពលោកក្នុងប្រទេសឥណ្ឌា ដែលបង្កឱ្យមានការព្រមានដែលថាការប្រមូលផ្តុំនេះ គឺជាព្រឹត្តិការណ៍រីករាលដាលវីរុស។
យោងតាមសារព័ត៌មាន ABC Net ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ហ្វូងអ្នកកាន់សាសនាហិណ្ឌូដែលគ្មានពាក់របាំងមុខ ឬម៉ាស ភាគច្រើនបានប្រមូលផ្តុំគ្នានៅច្រាំងទន្លេគង្គា ក្បែរទីក្រុង Haridwar សម្រាប់ពិធីបុណ្យ Kumbh Mela ដែលមានរយៈពេលជាច្រើនសប្តាហ៍។
រលកថ្មីនៃការឆ្លងវីរុសកំពុងរាលដាល ពាសពេញប្រទេសឥណ្ឌាដោយក្រុមអ្នកជំនាញ បានស្តីបន្ទោសព្រឹត្តិការណ៍សាសនាដ៏ធំ ៗ ការប្រមូលផ្តុំគ្នានយោបាយ និងការប្រមូលផ្តុំនៅកន្លែងសាធារណៈ។
កាលពីថ្ងៃសុក្រប្រទេសឥណ្ឌា បានរាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃជាមួយនឹងការឆ្លងចំនួន ២១៧ ៣៥៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងទៅតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា៕
ប្រែសម្រួលៈ តុលា