ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ គ្រោងអញ្ជើញ អ្នកជំនាញយោធា អាមេរិក មកជួយពង្រឹង កម្លាំងការពារជាតិ ដើម្បីប្រឈមុខ នឹងការគម្រាម កំហែងដោយចិន

ត៉ៃប៉ិ: កាលពីថ្ងៃចន្ទទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការពារជាតិ អាមេរិក បានបញ្ជាក់ថា កោះតៃវ៉ាន់ គ្រោងនឹងអញ្ជើញអ្នកជំនាញ យោធារបស់ខ្លួន ឱ្យមកធ្វើទស្សនកិច្ច និងក្នុងក្នុងគោលបំណងធំ ដើម្បីផ្តល់ដំបូន្មានស្តីពីការពង្រឹង វិស័យការពារជាតិ របស់កោះនេះ ទល់នឹងទៅការគម្រាមកំហែង របស់ប្រទេសចិន។

គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសចិន មិនដែលបោះបង់ចោល ការប្រើប្រាស់កម្លាំង ដើម្បីនាំកោះនេះមកស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួនឡើយហើយបានថែមទាំងព្យាយាម បង្កើនសកម្មភាពយោធា នៅជុំវិញកោះនេះ រួមទាំងការធ្វើដំណើរ នៃក្រុមនាវាដឹកយន្តហោះ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីខែមុនជាដើមផង។

នៅក្នុងសេចក្តី ថ្លែងការណ៍ខ្លីមួយ ចេញដោយក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនគ្រោងនឹងប្រើគំរូកិច្ចសន្យា ទិញអាវុធមួយក្នុងនោះគឺ ដើម្បីអញ្ជើញក្រុមអ្នកជំនាញ អាមេរិកឱ្យមកដល់ដែន ដីកោះតៃវ៉ាន់។

ក្រសួងការពារតៃវ៉ាន់ ដដែលបានបញ្ជាក់ដោយសង្ឃឹមទៀតថា នឹងប្រើប្រាស់បទពិសោធជាក់ស្តែង របស់យោធាសហរដ្ឋអាមេរិក ដើម្បីផ្តល់ជាឯកសារយោង ក្នុងការសាងសង់និងការត្រៀមរៀបចំកម្លាំង ធ្វើសង្គ្រាមរបស់កងកម្លាំងប្រដាប់ អាវុធរបស់ខ្លួនបានល្អទុកជាមុន៕

ប្រែសម្រួល:ស៊ុនលី

To Top