ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបន្តបិទរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន នាពេល ថ្មីៗនេះបាន ឱ្យ ដឹង ថា តាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្ដីពី ការបន្ដហាមឃា ត់ការធ្វើដំណើរ និងការបិទរមណីដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្រសួងបរិស្ថាន ធ្វើការណែនាំបន្ដដល់មន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដូចខាងក្រោម ៖
ទី១-ត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅ ទេសចរណ៍ ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្ទើអាសន្ន រយៈពេល៨ ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
និងទី២-ត្រូវសហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់នូវរាល់ការ ធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាត ឱ្យមានសកម្មភាព សេវាកម្មទេសចរណ៍ណាមួយ នៅតាមគោលដៅទេសចរណ៍ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ន នេះជាដាច់ខាត ៕